ប៉ែន សុគង់ ប្តេជ្ញាបំបែកកំណត់ត្រាខ្លួនឯង ក្នុងអូឡាំពិកហ្គេម នៅជប៉ុន

កីឡាករជម្រើសជាតិអត្តពលកម្ម ប៉ែន សុគង់ បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា​នឹង​ប្រឹង​ប្រែង​ឲ្យ​កម្លាំង​កាយ​ចិត្ត ដែល​ខ្លួន​មាន ដើម្បី​បំ​បែក​កំ​ណត់​ត្រា​ថ្មី​មួយ​សម្រាប់​ខ្លួន​ឯង នៅ​ក្នុង​ការ​ប្រ​កួត​កី​ឡា​អូ​ឡាំ​ពិក នៅ​ទី​ក្រុង​តូក្យូ ប្រ​ទេស​ជប៉ុន ឆ្នាំ២០២០ (Tokyo Olympic Games 2020) ដែល​គ្រោង​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​ពី​ថ្ងៃទី​២៣ ខែកក្កដា រហូត​ដល់​ថ្ងៃទី៨ ខែ​សីហា ឆ្នាំ​២០២១។
May be an image of 1 person and text that says "TOKYO 2020 c កីឡាករ ប៉ែន សុគង់ CAMBODIA OLYMPIC ATHLETES"
កីឡាករ ប៉ែន សុគង់ លើកឡើងថា «នេះជាលើកដំបូងរបស់ខ្ញុំ ដែល​នឹង​ត្រូវ​ចូល​រួម​ប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែល​មាន​រៀង​រាល់ ៤ឆ្នាំ​ម្តងនេះ ហើយក៏ជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុត ក្នុង​ពិ​ភព​លោក ប៉ុន្តែ​អ្វី​ដែលសំ​ខាន់ គឺ​ខ្ញុំ​មាន​ការ​តាំង​ចិត្ត​ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព បច្ចេកទេសទាំងអស់ ដែលធ្លាប់ហ្វឹកហាត់ ដើម្បីឲ្យស័ក្តិសមនឹងការផ្តល់ឱកាស ការលើកទឹកចិត្ត ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា»។
Cambodia succeed in effort to boost number of women's taekwondo divisions at 2017 Southeast Asian Games
កីឡាករដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់រូបនេះ កំពុងបង្កើនការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដោយហ្វឹកហាត់ក្នុង១ថ្ងៃរយៈពេលពី៤ ទៅ៥ម៉ោង និងហាត់៥ថ្ងៃកន្លះ ក្នុង១សប្តាហ៍ ដោយផ្តោតលើការហ្វឹកហាត់មូលដ្ឋានបច្ចេកទេសកម្លាំងកាយសម្បទា រត់ល្បឿនជាដើម។
ប៉ែន សុគង់ បន្ថែមទៀតថា «បើទោះបីជាលទ្ធផលនៅក្នុងការប្រកួតកម្រិតពិភពលោកនេះ ទទួលបានក្នុងកម្រិតណាក៏ដោយ ក៏ខ្ញុំនៅតែសម្រួចគោលគោលដៅដោយខិតខំបំបែកកំណត់ត្រា សិទ្ធផលខ្លួនឯងដែរ ហើយការខិតខំនេះ ក៏ដូចជាការត្រៀមលក្ខណៈត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងស៊ីហ្គេម នៅប្រទេសវៀណាម នាចុងឆ្នាំ២០២១ ជាពិសេសគឺគោលដៅត្រៀមឆ្ពោះទៅប្រកួតប្រជែងការប្រកួត ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ផងដែរ»។
May be an image of 1 person and text that says "TOKYO 020 Jaked កីឡាការិនី យឿន ប៊ុនពេជ្រមរកត CAMBODIA OLYMPIC SWIMMERS"
កីឡាករអត្តពលកម្ម ប៉ែន សុគង់ ដែលត្រៀមប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ មានសិទ្ធផល ក្នុងពេលហ្វឹកហាត់សម្រេចបានក្នុងថិរវេលា ១០.៨៧វិនាទី។ កីឡាករអត្តពលកម្មរបស់កម្ពុជារូបនេះក៏ធ្វើសម្រេចក្នុងថិរវេលា ១០.៨៧វិនាទី ដែរ កាលពីស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលលើកនេះលោកធ្វើបានល្អជាង ស៊ីហ្គេម ឆ្នាំ២០១៧ ដែលខ្លួនបានចូលរួមជាលើកដំបូង។
May be an image of 1 person, standing and text
ជាកីឡាករ ដែលបច្ចុប្បន្នមានវ័យ២៨ឆ្នាំរូបនេះបានចូលរួមហ្វឹកហាត់កីឡាអត្តពលកម្មដំបូងកាលពីឆ្នាំ២០១៤ ហើយបានជាប់ជាកីឡាករជម្រើសជាតិអត្តពលកម្មរបស់កម្ពុជា កាលពីឆ្នាំ២០១៥ រហូតដល់ពេលបច្ចុប្បន្ន។ កីឡាករ ដែលមានការតស៊ូ ក្រាញននៀលនឹងការហ្វឹកហាត់ និងការប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវរូបនេះ បានលើកឡើងថា អ្វីដែលខ្លួនកំពុងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លាបែបនេះ គឺអាស្រ័យដោយការ លើកទឹកចិត្ត ការផ្តល់កម្លាំងចិត្តគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរអត្តពលកម្ម ក្នុងគោលដៅប្រកួតប្រជែងដើម្បីជាតិមាតុភូមិ ព្រមទាំងគោលដៅជីវិតរបស់ខ្លួនផងដែរ៕
May be an image of 1 person ប្រភព ៖ CAMSOC-ភ្នំពេញ