ជប៉ុន ធ្វើម្ចាស់ផ្ទះអូឡាំពិក ទាំងទីក្រុងតូក្យូ ស្ថិតក្នុងភាពអាសន្នកូវីដ ១៩

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសជប៉ុនបានប្រកាសដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន រហូតដល់ពេលបញ្ចប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ តែម្តង ក្នុងគោលបំណងកុំឱ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ដែលធ្វើឱ្យកូវីដ-១៩ វាយប្រហារ។ ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ ២០២០ ដែលត្រូវបានលើកមកធ្វើនៅឆ្នាំ ២០២១ ពោលគឺ ចាប់ពីថ្ងៃទី ២៣ ខែកក្កដា រហូតដល់ថ្ងៃទី ០៨ សីហា ឆ្នាំ ២០២១ នេះ នឹងត្រូវទទួលអត្តពលិកច្រើនជាង ១ ម៉ឺននាក់ ។
ដោយមានវិញ្ញាសារប្រកួតដល់ទៅ ៣៣៩ វិញ្ញាសារ ក្នុងប្រភេទកីឡាករទាំង ៣៣ ដែលដាក់ឱ្យប្រកួត ។ គួរឱ្យដឹងដែរថា ជប៉ុន ដែលជាម្ចាស់ផ្ទះអូឡាំពិក ធ្លាប់ប្រកាសថាអនុញ្ញាតិឱ្យមានតែទស្សនិកជនក្នុងស្រុកតែប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតិឱ្យចូលរួមទស្សនា តែពេលនេះ រដ្ឋាភិបាលជប៉ុន បានប្រកាសបិទខ្ទប់ប្រទេស ដោយមិនឱ្យមានអ្នកទស្សនាផ្ទាល់ឡើយ។ សូម្បីតែការលក់ដូរនៅជុំវិញកន្លែងប្រកួតនេះ គឺអនុញ្ញាតិឱ្យធ្វើឡើងតែរបស់ហូបចុកតែប៉ុណ្ណោះ ដោយតម្រូវឱ្យខ្ចប់ជាដាច់ខាត៕