ស្ថានភាព អេ ភូថង បានធូរស្រាលខ្លះហើយ តែមានជម្ងឺប្រចាំកាយច្រើនមុខទៀត

អតីតកំពូលអ្នកប្រដាក់គុនខ្មែរដ៏ល្បីបំផុតមួយរូប របស់កម្ពុជា លោក អេ ភូថង ត្រូវបានរកឃើញថាវិជ្ជមានកូវីដ ១៩ ខណៈដែលបច្ចុប្បន្ន កំពុងតែសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ចំពោះដំណើរដើមទងនៃការកើតកូវីដ ១៩ នេះ ត្រូវបានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ លោកឡើងជាតិអាស៊ីតខ្លាំង ដោយត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
តែក្រោយពីបានធូរស្បើយ លោកត្រូវបានពេទ្យតម្រូវ​ឱ្យធ្វើសំណាក ស្រាប់តែលទ្ធផលចេញមកវិជ្ជមាន ។ ដោយមកទល់នឹងពេលនេះ លោកបានធូរស្បើយខ្លះហើយ តែមិនទាន់អវិជ្ជមានកូវីដ ១៩ ឡើយ ។
គួរឱ្យដឹងដែរថា អេ ភូថង មានជំងឺប្រចាំកាយជាច្រើនមុខ ដូចជា ខ្លាញ់រុំបេះដូង លើសជាតិអាស៊ីត លើសជាតិស្ករ និង សម្ពាធសសៃបេះដូង ដែលបណ្តាលមកពីការធាត់ជ្រុលរបស់លោក ៕