ក្លិបស្រុកកំណើត Pogba ចាប់អារម្មណ៍ យកគេទៅដើម្បីប្រជុំកីឡាករខ្លាំងៗ

កីឡាករខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba នឹងត្រូវផុតកុងត្រា នាពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ ពោលគឺនៅសល់ប្រមាណតែជាង ១ ឆ្នាំទៀតប៉ុណ្ណោះ ដែលរូបគេត្រូវរួមរស់ ​​ជាមួយនឹងក្លិបបិសាចក្រហម ​Manchester United ។ កីឡាករ​ Manchester United រូប​នេះ​ត្រូវបានក្លិប Paris Saint Germain ដាក់ជា​គោលដៅ​បន្ទាប់​របស់​ក្លិប​ សម្រាប់​រដូវកាល​ក្ដៅ​ថ្មី​ខាង​មុខនេះ បន្ទាប់ពី ក្លិបមួយនេះ ចំណាយលុយ​​ជា​ច្រើន​ក្នុង​ការ​នាំ​ចូល​កីឡាករ​ថ្មី​ៗ​ជា​ច្រើន​នាក់​រួច​មក​ហើយ ​ដូច​ជា​ ខ្សែ​បម្រើ​ Wijnaldum ខ្សែការពារ​ Hakimi អ្នកចាំទី​ Donnarumma និង​ខ្សែ​ការពារ​ Ramos ​។ យ៉ាងណាមិញ មកទល់នឹងពេលនេះ នៅមិនទាន់មានសញ្ញានៃការបន្តកុងត្រាជាមួយនឹងក្លិបនៅឡើយទេ ។
ទាក់ទងទៅនឹងការបន្តកុងត្រាថ្មី ភ្នាក់ងាររបស់កីឡាកររូបនេះ បានបង្ហើបថា Paul Pogba នឹងទាមទារឡើងប្រាក់ឈ្នួលឱ្យបាន ៥ សែនដុល្លារ ក្នុង ១ សប្តាហ៍ ដើម្បីព្រមបន្ដកុងត្រាជាមួយនឹងក្លិប៕