កម្ពុជាត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច ដើម្បី​ចូល​​រួម​ព្រឹត្តិ​ការណ៍ 19th Asian Games Hangzhou 2022

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​គណៈកម្មា​ធិ​ការ​ជាតិ​​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​មាន​ប្រ​សាសន៍​ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​​រួច​​រាល់​ហើយ ដើម្បី​ចូល​រួម​ព្រឹត្ដិ​ការណ៍​កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (19th Asian Games Hangzhou 2022) នៅ​ទីក្រុង Hangzhou នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិតចិន។

May be an image of 3 people and text

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែល បាន​បញ្ជាក់​ថា «គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំពិកកម្ពុជា បានទទួលលិខិតអញ្ជើញ ដើម្បី​ចូល​រួម​ព្រឹត្តិ​ការណ៍ 19th Asian Games Hangzhou 2022 ហើយកម្ពុជា​បាន​ត្រៀម​ខ្លួន​​រួចជាស្រេច ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី នៅ​ទីក្រុង Hangzhou។

ជួបគ្នានៅទីក្រុង Hangzhou ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២២»។

ចំពោះព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 គ្រោង​ប្រ​ព្រឹត្ត​ទៅ​រយៈ​ពេល ១៦ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដោយ​ម្ចាស់​ផ្ទះ​ចិន បានកំណត់កីឡាចំនួន ៤០ប្រភេទ​ ដាក់​ក្នុង​ការ​ប្រ​កួត​ព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ។

សូមរំឮកថា ក្នុងការប្រកួតកីឡាអាស៊ី ២លើកចុងក្រោយ កម្ពុជាបាន​បើក​​ទំព័រ​ប្រ​វត្តិ​សាស្ដ្រ​ធំៗ គឺទី១​-ការប្រកួតកីឡាអាស៊ី លើកទី១៧ ឆ្នាំ២០១៤ នៅ​សាធារណរដ្ឋកូរ៉េ កម្ពុជា​ដណ្ដើ​មមេដាយមាស ១គ្រឿង​លើក​ដំបូង ដោយវីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ទី២-ការ​ប្រកួត​កីឡា​អាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជា​បាន​បំបែក​កំណត់​ត្រាថ្មី ដោយ​ដណ្ដើម​បាន​មេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង ក្នុង​នោះ​វីរ​កីឡា​ការិនីជឺជិតស៊ូ ខាន់ ចេសា ឈ្នះមេដាយមាស ១ និង​វីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១៕