មិនសរសើរមិនបាន ! យុវជន U18 AEU តម្លើងមកឈុតធំភ្លាម ស៊ុតបានមួយគ្រាប់ភ្លែត ប្រកួតដំបូង

កីឡាករ  ព្រំ សុរិទ្ធា គឺជាអតីតយុវជនអាយុក្រោម ១៨ ឆ្នាំ របស់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប ដែលចូលរួមក្នុងពានយុវជនរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានក្លិបផ្តល់សេចក្តីទុកចិត្ត តម្លើងមកកាន់ឈុតធំ ក្នុងជុំទី ២ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ។ 

ក្នុងនោះដែរ កីឡាករវ័យក្មេងរូបនេះ បានទទួលនូវកំណត់ត្រាថ្មីមួយសម្រាប់ក្លិប ក៏ដូចជាលីគកំពូលកម្ពុជា គឺជាកីឡាករវ័យក្មេងដែលរកគ្រាប់បាល់បានក្នុងប្រកួតដំបូងរបស់ខ្លួន នៅ MCL ។

គួរឱ្យដឹងដែរថា កាលពីប្រកួតកន្លងទៅនេះ ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបបានទទួលរងបរាជ័យ ក្រោមថ្វីជើងសិស្សប្អូនព្រៃវែង ដែលពោរពេញទៅដោយកីឡាករបរទេស ក្នុងលទ្ធផល ៤ ទល់នឹង ១ ដែល ១ គ្រាប់របស់អាស៊ីអ៉ឺរ៉ុប រកបានដោយកីឡាករ ព្រំ សុរិទ្ធា នៅនាទីទី ៧៧ ៕