AFF Suzuki Cup ជើងឯក ៣០ ម៉ឺនដុល្លារ, លេខ ២ ១០ម៉ឺន ដុល្លារ ខណៈក្រុមចាញ់វគ្គខ្វែងបានម្នាក់ ៥​ ម៉ឺនដុល្លារ

ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​បាន​​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​​កាល​ពី​ព្រឹកមិញ​ហើយ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ពាន​រង្វាន់ AFF Suzuki Cup ២០២០ ដែល​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី ៥ ខែ ធ្នូ​តទៅ។



ក្រុម​គោព្រៃ​កម្ពុជា​ស្ថិត​នៅ​ពូល B ជាមួយ​វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី​និង​ឡាវ។

សម្រាប់​ឯ​ពូល A មាន​ថៃ សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន​និង​ទីម័រខាងកើត។ ប្រកួត​ដំបូង​របស់​កម្ពុជា​ត្រូវ​ជួប​ជាមួយ​ម៉ាឡេស៊ី​​នៅ​ថ្ងៃ​ទី ៦ ខែ ធ្នូ​ខាង​មុខ។

 

រូបមន្ត​​នៃ​កម្មវិធី​​ ក្រុម​នីមួយ​ៗ​​ត្រូវ​លេង​៤​ប្រកួត​ក្នុង​ពូល​នៃ​វគ្គ​សន្សំ​ពិន្ទុ។ បន្ទាប់​មក​​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​លេខ​១​&២ តាម​ពូល​នីមួយៗ​ត្រូវ​ឡើង​បន្ត​ទៅ​​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ស្វែង​រក​២​ក្រុម​ឡើង​ទៅ​លេង​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។



ចំពោះ​ប្រាក់​រង្វាន់​ឆ្នាំ​នេះ​ក្រុម​ជើងឯក​នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ ខណៈ​ក្រុម​រង​ជើង​ឯក​ទទួល​បាន​​១០​ម៉ឺន​ដុល្លារ។ ២​ក្រុម​ដែល​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នឹង​ទទួល​បាន​ម្នាក់​៥​ម៉ឺន​ដុល្លារ៕

 

ប្រភព ៖ sabay