កីឡាករ Yaya Toure បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និង មានមោទនភាពចំពោះជោគជ័យរបស់ក្រុមមេឃខៀវ Man Cityនារដូវកាលនេះ ដោយយល់ថា ក្រុមមេឃខៀវ បានដើរចេញពីក្រោមស្រមោលរបស់ក្រុមបិសាចក្រហមហើយ។
ខ្សែបម្រើវ័យចំណាស់រូបនេះអាចនិងចាកចេញពីក្លឹបនាក្រោយចប់រដូវកាលនេះហើយ បន្ទាប់ពីបានចំណាយពេលអស់ ៨ឆ្នាំនៅទឹកដីEtihad Stadium។ ក្នុងរយះពេល៨ឆ្នាំនេះ Toure បានជួយអោយក្រុមលើកពាន Premier League ចំនួន ៣ដង ដែលច្រើនជាងគូប្រជែងប្រចាំទីក្រុងគឺ Manchester United ដែលឈ្នះបានតែ ២ដង ប៉ុណ្ណោះ។
Toure បានអោយដឹងថា ពេលដែលខ្ញុំមកដល់ទីនេះដំបូង ពួកយើងគឺមិនអាចប្រៀបជាមួយ United បានទេ។ ពួកគេមានពានយ៉ាងច្រើន ហើយបានឡើងវគ្គផ្ដាច់ព្រាត់ Champion League ច្រើនដងទៀតផង។ តែនេះហើយជាគោលបំណងដែលខ្ញុំមកទីនេះគឺដើម្បីជួយអោយ Man City ក្លាយជាក្រុមខ្លាំង និង គ្របដណ្ដប់មកលើ Man U វិញ។ ជោគជ័យមួយក្នុងចំណោមជោគជ័យជាច្រើនគឺ ការដែលយើងបានទម្លាក់ Man U ចេញពីពាន FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ កាលពីឆ្នាំ២០១១ ហើយឡើងទៅលើកពាន។ ពេលនេះ Man U គឺស្ថិតនៅក្រោមស្រមោលរបស់ពួកយើង។